ជនសង្ស័យ ៣៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៣ ខែវិច្ឆិកា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៣៨នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿង ញៀន ចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៣៨នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ១៦នាក់ស្រី ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៩នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែវិច្ឆិកា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ ១៣៨,២៣ក្រាម និង២៤កញ្ចប់តូច។
កេតាមីន(Ke) ស្មើ១២,៦០ក្រាម។
លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប៕ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕