មន្ទីរកិច្ចការនារីខេត្តរតនគិរី ប្រារព្ធពិធីបើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី រតនគិរី ឆ្នាំ២០២៣

រតនគិរី៖ ពិធីនេះត្រូវមន្ទីរកិច្ចនាការីខេត្តរតនគិរីប្រារព្ធធ្វើ
ឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៣នៅបរិវេណមន្ទីរក្រោមអធិបតីភាព លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត លោកស្រី ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី វ៉ាត់ អៀងហេង ប្រធានមន្ទីរកិច្ចនារី ។

ថ្លែងក្នុងពិធីប្រកបដោយអត្ថន័យនេះលោកស្រី ញាន ទិត្យចិន្តា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះមន្ទីរកិច្ចការនារី ដែលតែងតែរៀបចំយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នៅទូទាំងខេត្តរតនគិរី។

ពិតណាស់ បញ្ហាអំពើហិង្សាលើស្ត្រីនិងក្មេងស្រី គឺជាបញ្ហាសំខាន់របស់ស្ត្រីជាច្រើននៅជុំវិញពិភពលោក ដែលបាន និង កំពុងទទួលរងគ្រោះ អំពើហិង្សាជាសកម្មភាពមួយដែលបង្កភាពអន្តរាយដល់ចន្ទានុសិទ្ធរបស់ស្ត្រី រួមមាន អំពើហិង្សាផ្លូវកាយ ផ្លូវភេទពីដៃគូស្និទ្ធស្នាល អំពើហិង្សាផ្លូវភេទដែលប្រព្រឹត្តដោយអ្នកដទៃ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការបង្ខិតបង្ខំឬការ រៀបការមុនអាយុ និងទង្វើផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ និងកើតមានលើក្រុមមនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសលើក្រុម ងាយរងគ្រោះមានជាអាទិ៍៖ ស្ត្រី និងក្មេងស្រីដែលមានពិការភាព អ្នកស្រលាញ់ភេទដូចគ្នា និងក្មេងស្រីជនជាតិដើមភាគតិចជាដើម ។

លោកស្រី អភិបាលរងខេត្តបន្តថា យុទ្ធនាការ ១៦ថ្ងៃ គឺជាសកម្មភាពដ៏វិសេសវិសាល ដែលក្រសួងកិច្ចការនារីតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយការ ប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ ។ ទោះបើក្នុងបរិបទកូវីដៃ១៩ក្តី ក៏ក្រសួងកិច្ចការនារី និងអង្គការដៃគូ សង្គម ស៊ីវិល បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តគ្រប់សកម្មភាព ក្នុងការផ្តល់ព័ត៌មាន គ្រប់វិធីសាស្ត្រ គ្រប់សារគន្លឹះៗ ដែលទាក់ទងនឹងយុទ្ធនាការ១៦ថ្ងៃ បានយ៉ាងទូលំទូលាយ ដែលបានប្រើប្រាស់ ផ្ទាំងរូបភាព វីដេអូអប់រំខ្លី ការផ្សព្វផ្សាសារខ្លីៗ តាមរ យៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗដល់ប្រជាពលរដ្ឋ យុវជន សហគមន៍ សាលារៀន ជាពិសេសជនដែលមាន ពិការភាព ។

ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងខាងលើនេះយើងសង្កេតឃើញថា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ស្នើគ្រប់សហគមន៍ បានស្វែងយល់កាន់តែប្រសើរឡើងនូវប៉ះពាល់អវិជ្ជមាន នៃអំពើលើស្ត្រី និងក្មេងស្រី ជាមួយគ្នានេះ ពួគគាត់ក៏បានយល់ដឹងពីអត្ថន័យ និងខ្លឹមសារ យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្នុងខេត្តរតនគិរី ៕

ដោយ ៖ គតិ យុត្ត

ads banner