កម្ពុជា ទទួលបាន ពានរង្វាន់ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ឆ្នាំ២០២៣ នាទីក្រុងវីយែន ប្រទេស អូទ្រីស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា បាន ទទួលពានរង្វាន់ស្តីពីការ លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បី អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីក្រុងវីយែន ប្រទេ សអូទ្រីស។

យោងតាម សេចក្តីប្រកាសព័ត៌មាន រួម របស់ រដ្ឋបាលជលផល អង្គការ UNIDO និង សហភាព អឺរ៉ុប (EU) នៅ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ បាន ឱ្យដឹងថា ប្រធានបទនៃពានរង្វាន់គឺ «ការធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិតនៅក្នុងឧស្សាហកម្ម»។ ពានរង្វាន់នេះ ឆ្លុះបញ្ចាំង ពីការ ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល (FiA) បាន លើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា តាមរយៈការ បញ្ជ្រាបយេនឌ័រនៅក្នុងគម្រោង រួមទាំងគោលនយោបាយស្តីពីយេនឌ័រ ការគាំទ្រអាជីវកម្ម ការគ្រប់គ្រងគម្រោង ការស្រាវជ្រាវនិងនវានុវត្តន៍ និងការកសាងសមត្ថភាពភាគីពាក់ព័ន្ធ គម្រោងបានបង្កើតផលជះរយៈពេលវែងលើការជំរុញសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្តី្រ ក្នុងវិស័យជលផលនៅកម្ពុជា។

លោក បានសង្កត់ធ្ងន់ថា ៖ «គម្រោង CAPFISH-Capture ដែលសហការអនុវត្តដោយ FiA និង UNIDO បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ទ្រទ្រង់ដល់ផលជះជាវិជ្ជមាននៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូល ផល ស្របតាមគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាណញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងFiA»។

សូមបញ្ជាក់ដែរថា វិស័យជលផលនៅកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀ ង ដោយប្រជាជនប្រមាណ ៤០% ពឹងផ្អែកដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាព។ ភាគច្រើនជាស្ត្រី ដែលដើរតួនាទីនាំមុខ និងជាម្ចាស់សហគ្រាសកែច្នៃផល ផលិតផល ជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាអ្នកទទួលបន្ទុកដោយផ្ទាល់ក្នុងការកែច្នៃ ការងារទីផ្សារ លក់រាយ និងចែកជាយផលិតផល ជលផលទាំងនេះនៅទូទាំងប្រទេសតែម្ដង។

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះគម្រោង CAPFISH-Capture ដែលទទួល បានពានរង្វាន់ GEM Awardនេះ ។
លោកបានលើកឡើងដោយ ទទួលស្គាល់ថា ៖ «អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាស ប្រកបដោយបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើន ដោយ មិន ទុកនរណាម្នាក់ចោលឡើយ»។

លោកបានបន្ថែមទៀតថា អង្គការ UNIDO ពិតជា មានមោទនភាពណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គម្រោងក្នុងការលើកកម្ពស់តួនាទី និងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាពិសេសសហគ្រា សជលផល MSMEs ដែលដឹកនាំដោយស្ត្រី ។

សូមបញ្ជាក់ដែរថា គម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) មានគោលដៅរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយ ប្រមូលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌគតិយុត្ត និងសមត្ថភាពស្ថាប័ន និងជម្រុញវិស័យឯកជនឱ្យទទួលយក និងអនុវត្តនវា នុវត្តន៍ និងការអនុវត្តល្អប្រសើ រ ពា ក់ព័ន្ធ។

ដោយពិនិត្យលើតួនាទីដ៏លេចធ្លោរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល និងវិសមភា ពយេនឌ័រដែលជាកត្តារាំងស្ទះពុំអាចឱ្យស្ត្រីបំពេញការងារឱ្យអស់សក្តានុពលបាន គម្រោងបានដាក់បញ្ចូលនូ វវិធីសាស្ត្រគ្រប់គ្រងដែលគិតគូរពីយេនឌ័រនៅក្នុងកិច្ចអន្តរាគមន៍របស់ខ្លួន តាមរយៈការលើកកម្ពស់ស មភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនៅក្នុងវដ្តគម្រោងទាំងមូល។

តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) គម្រោងបានផ្ដល់ទាំងជំនួយបច្ចេកទេស និងសម្ភារ បរិក្ខារ ចាំបាច់ដល់សហគ្រាសកែច្នៃជលផលចំនួន ២៨ ដែលក្នុងនោះ សហគ្រាសដែលដឹកនាំដោយស្ត្រី មានចំនួន ២០។ ភាគច្រើននៃសហគ្រាស ដែលដឹកនាំដោយស្ត្រីទាំងនេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ហើយប្រព័ន្ធនការផ្តល់វិញ្ញាបនបត្រនេះមានការលើកកម្ពស់សមភាពយេនឌ័រជាសូចនាករកំណត់មួយផងដែរ។

អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា លោក Koen EVERAERT បាន លើកឡើងដែរថា ការគាំទ្រដល់សហគ្រាសដឹកនាំដោយស្ត្រី គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពនៃវិស័យជលផល។

លោកបន្តថា ខណៈដែលអាជីវកម្មរបស់ពួកគេរីកចម្រើន វាមិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាគំរូលើកទឹកចិត្ត និងជំរុ ញស្ត្រីផ្សេងទៀតឱ្យក្លាយជាសហគ្រិន និ ងផ្លាស់ប្តូរវិសមភាពយេនឌ័រផងដែរ។
លោក Koen EVERAERT បានបន្ថែមថា ៖ «គំរូ ជោគជ័យរបស់គម្រោង CAPFISH-Capture អាចយកទៅអនុវត្តបាន ខណៈដែលឧត្តមានុវត្តន៍ទាំងនេះត្រូវបានចែករំលែកដើម្បីលើកកម្ពស់ សហគ្រិនភាពជា ស្ត្រី និងភាពអង់អាចផ្នែកសេដ្ឋកិច្ច»៕
 ដោយ:នាង សុគន្ធា

ads banner