ស្ត្រីអាយុ២១ឆ្នាំស្លាប់ដោយសារឆ្លងជម្ងឺផ្តាសាយបក្សី (Video Inside)

ស្ត្រីអាយុ ២១ឆ្នាំដែលឆ្លងជម្ងឺផ្តាសាយបក្សី ត្រូវគេរាយការណ៍នៅថ្ងៃនេះថា បានបាត់ជីវិតទៅហើយ។ ស្ត្រីអាយុ២១ឆ្នាំនោះ បានឆ្លងជម្ងឺផ្តាសាយបក្សីនៅក្នុងភូមិត្រពាំងឬស្សី, ឃុំដំណាក់សុក្រំ នៃស្រុកដងទង់ ខេត្តកំពត និងត្រូវបានបញ្ជូនមកព្យាបាលក្នុងរាជធានីភ្នំពេញតាំងពីថ្ងៃទី២៣វិច្ឆិកា។

ក្រុមគ្រូពេទ្យបាននិយាយថានាងបានបាត់បង់ជីវិតនៅថ្ងៃទី២៦វិច្ឆិកា។ ដោយឡែកកុមារីអាយុ ៤ឆ្នាំម្នាក់ ដែលបានឆ្លងជម្ងឺផ្តាសាយបក្សីនេះនៅក្នុងភូមិត្រពាំងឬស្សីផងដែរនោះ ត្រូវបានគេបញ្ជូនចេញមន្ទីរពេទ្យបង្អែកខេត្តកំពត ទៅមន្ទីរពេទ្យរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី២៨វិច្ឆិកា។

នៅក្នុងប្រទេសកម្ពុជារវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ មនុស្សដែលឆ្លងវីរុសបក្សីនេះចំនួន ៥៦ករណី ដែលបណ្តាលឱ្យស្លាប់ចំនួន ៣៧នាក់។

ការស្លាប់របស់ស្ត្រីអាយុ ២១ឆ្នាំ ដោយសារជម្ងឺផ្តាសាយបក្សីនេះ គឺជាការស្លាប់លើកទី២ហើយ ក្នុងឆ្នាំ២០២៣នេះ។ ការស្លាប់លើកទី១ បានកើតលើកុមារីអាយុ ១១ឆ្នាំម្នាក់នៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីខែកុម្ភៈកន្លងមកនេះ។

ads banner