រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តគោលនយោបាយមិនប្រើប្រាស់ទន្លេមេគង្គជាទំនប់វារីអគ្គិសនី និងប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជាដែរ
(កោះកុង)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវគោលនយោបាយពីរាជរដ្ឋាភិបាលចាស់ ដោយមិនសាងសង់ទំនប់វារីអគ្គិសនីលើផ្ទៃទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា ទៅលើការសាងសង់ទំនប់នេះ ។
ជាមួយគ្នានេះ សម្ដេច ក៏បានប្រកាសបិទ មិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា ព្រមទាំងបញ្ឍប់សកម្មភាពក្រុមហ៊ុនដែលផលិតអគ្គិសនីដោយធ្យូងថ្ម មុនកិច្ចសន្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញ៉ំសូមប្រកាស ដើម្បីក៉ំឱ្យអ្នកមានគម្រោងមកស្នើស៉ំវិនិយោគលើការបង្កើតរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មពីបរទេស ចៀសវាងអស់លុយសំបុត្រយប្តហោះ ។
សម្តេច ថា សំរាប់គម្រោងដែលមានស្រាប់នៅកម្ពុជា សូមបញ្ឍប់សកម្មភាពមុនកិច្ចសន្យា ព្រោះថា ការប្រើធ្យូងថ្ម ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានច្រើន ។
ការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ