ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ណែនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តឱ្យជំរុញលើកទឹកចិត្តការងារអភិវឌ្ឍឆ្នេរ

កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀប ចំ ដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធាន គណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.)បាន មានប្រសាសន៍ ថា ដើម្បីរក្សាធនធានតំបន់ឆ្នេរ និងទាក់ទាញទេសចរឱ្យ មកកម្សាន្ត  មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរ ត្រូវឯក ភាពគ្នាកំណត់គោលដៅ និងលើកទឹកចិត្តដល់ពលរដ្ឋ និងវិស័យ ឯកជនឲ្យរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរ។

ថ្លែងក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ ដល់ឆ្នេរនិង ព្រែកដែលទទួលបានជ័យលាភី នៃការប្រឡង ប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ធនធានតំបន់ឆ្នេរ បាន ផ្តល់ប្រយោជន៍ច្រើន ដល់បងប្អូនប្រជានេសាទ ក្នុងការចិញ្ចឹម ជីវិត ប្រចាំថ្ងៃ ។ទន្ទឹមនឹងនេះការរៀបចំតំបន់ឆ្នេរសម្រាប់ទាក់ទាញ ទេស ចរ ក៏បានរកប្រាក់ចំណូលជាច្រើនដល់ពលរដ្ឋផងដែរ។
ឯកឧត្តម បន្តថា  វិស័យឧស្សាហកម្មគ្មានផ្សែងនៅខេត្តតំបន់ មាន សក្តានុពលខ្លាំង ជួយជំរុញដល់ការនាំចេញផលិតផលកសិកម្ម នៅនឹងកន្លែង ។

ឯកឧត្តមក៏បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរខេត្ត ជាប់ មាត់សមុទ្រទាំងបួន ត្រូវសហការគ្នា ណែនាំអប់រំផ្សាយ អំពី សារៈ ប្រយោជន៍ នៃការអភិវឌ្ឍ ប្រកបដោយចីរភាពនៅ តាមតំបន់ឆ្នេរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ធនធាន ធម្មជាតិ តំបន់ឆ្នេរផង និងផ្សាព្វផ្សាយសក្ដានុពលទៅទេសចរ ជុវិញពិភព លោកផង។

សូមជម្រាបថា ក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តទាំងបួននៃ តំបន់ ឆ្នេរសមុទ្រ កម្ពុជាបានដាក់ពាក្យឆ្នេរបេក្ខភាពចំនួន៣០ ឆ្នេរ ព្រែកបេក្ខភាព ចំនួន៣២ព្រែក ដើម្បីចូលរួមការប្រឡងប្រណាំង ក្នុងនោះ ខេត្តកែបមានបេក្ខភាព០៣ឆ្នេរ និង ០២ព្រែក ។

លទ្ធផលឆ្នេរជ័យលាភីចំនួន៣ ៖ទី១. ឆ្នេរថ្ងៃបាំងឆ័ត្រ ស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប “កម្រិតល្អណាស់” ,២. ឆ្នេរអង្កោ អង្គោល ស្ថិតនៅក្នុងឃុំអង្គោល ស្រុកដំណាក់ចង្អើរ “កម្រិតមធ្យម”, ៣. ឆ្នេរដើមបើស ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប “កម្រិតមធ្យម”។ 
ព្រែកជ័យលាភីចំនួន២ ៖ទី១ ព្រែកអង្កោល ក្នុងឃុំអង្គោល ស្រុក ដំណាក់ចង្អើរ “ល្អបង្គួរ” ទី២ ព្រែកកោងកាងអូរក្រសារស្ថិត នៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប “មធ្យម” ៕ដោយ ៖សិលា សារិន

ads banner