សម្ដេចធិបតី ហ៊ុន ម៉ាណែត៖វិស័យទេសចរណ៍រងផលប៉ះពាល់ច្រើនដោយសារវិបត្តិជំងឺកូវីដ១៩
កែប៖ វិស័យទេសចរណ៍ រងផលប៉ះពាល់ច្រើនដោយសារ វិបត្តិ ជំងឺ កូវីដ-១៩ ខណៈវិស័យទេសចរណ៍ មានសារៈសំខាន់ណាស់ ក្នុង ការ លើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ។នេះជា ការបញ្ជាក់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រ កម្ពុជា ក្នុងឱកាសបិទពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បី ទេសចរណ៍» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍កម្ពុជាបាន រងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែល ធ្វើឱ្យមានការបិទជើងយន្តហោះ និងបិទទ្វារក្រុមហ៊ុនបម្រើ សេវាទេ សចរណ៍ នានា និងបានធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ការងារផងដែរ។

សម្តេចធិបតីបានបន្តថា ទោះបីជាកម្ពុជា មានវិបត្តិសាកលកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់វិធានការមានប្រសិទ្ធភាពជាបន្តបន្ទាប់ រួមមាន ទាំងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតធ្វើឱ្យយើងអាចបើក ដំណើរការប្រទេសតាំងពីចុងឆ្នាំ២០២១។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យ ទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការ លើកស្ទួយ កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងមុខរបរ នានាទាក់ទងនឹងវិស័យទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា វិស័យទេសចរណ៍ ក៏ជាឱកាសមួយ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរយើងដ៏រុងរឿង ដែលយើង ត្រូវខិតខំប្រឹងប្រែងទាក់ទាញទាំងទេសចរបរទេស និងទាក់ទាញ វិនិយោគផងដែរ ៕
ដោយ៖វណ្ណលុក
