ជនសង្ស័យ ៤៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៤ ខែធ្នូ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ២៣នាក់ស្រី ០នាក់
បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៥៥,២២ក្រាម និង៦កញ្ចប់តូច លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប៕

ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕