ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចប្រជុំលើកដំបូង (Video Inside)

កិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រព្រឹត្តទៅវេលាប្រមាណ ៤ម៉ោង នាព្រឹកថ្ងៃពុធទី៦ធ្នូ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ របស់ព្រះមហាក្សត្រ ក្នុងខែសីហា ឆ្នាំ២០២៣។

យោងតាមព្រះរាជក្រឹត្យ, ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។

ក្នុងកិច្ចប្រជុំថ្ងៃដំបូងក្នុងវិមានសន្តិភាពនេះ គណបក្សចូលរួមមានចំនួន ២៩គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងការចូលរួមពីឥស្សរជន ក្នុងជួររាជរដ្ឋាភិបាល, ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹមផល វរុណ បានធ្វើសន្និសីទកាសែតបញ្ជាក់ខ្លឹមសារ នៃកិច្ចប្រជុំរយៈពេល ៤ម៉ោងនេះ ដោយបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ គឺជាក្រុមដែលផ្តល់នូវធាតុចូល ក្នុងន័យជួយស្ថាបនា និងមិនមែនជាក្រុមដែលប្រឆាំងនឹងគោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាលឡើយ។

ads banner