កម្ពុជាឆ្លងកូវីដ ២ករណី ក្នុងចំណោមអ្នកឆ្លង ១៩៤ករណីនៅអាស៊ាន (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានទាំង១០ នារយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៩៤ករណី ក្នុងនោះរួមមានកម្ពុជាផងដែរ។ តួលេខឆ្លងថ្ងៃនេះ ជាតួលេខថយចុះចំនួន ៥៥៣ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២នៅអាស៊ាន គឺប្រទេសហ្វីលីពីនមានការឆ្លងចំនួន ១៩២ករណីច្រើនជាងគេ និងប្រទេសកម្ពុជា មានការឆ្លងចំនួន ២ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥០ម៉ឺន ១ពាន់ ៨៩៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៥៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨ លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕

ads banner