យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៤ (Video Inside)
ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៣ ទូរទស្សនិកជន បានជ្រាបជុំវិញមូលហេតុ នៃការធ្វើពហិការបស់ភាគីខ្មែរក្រហម, ការដាក់ចេញនូវយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ក្នុងដើមឆ្នាំ១៩៩៦ ដើម្បីបំបាត់ចលនាឧទ្ទាមខ្មែរក្រហម និងការចាប់ផ្តើមអនុវត្តគោលការណ៍ ៣ ចំណុច នៃនយោបាយឈ្នះឈ្នះ នៅតំបន់ឳរ៉ាល់ជាលើកដំបូង បន្ទាប់ការអូសទាញអតីតមេបញ្ជាការខ្មែរក្រហមលោក កែវ ពង្ស នៃកងពលទី១៨។ លោក កែវ ពង្ស គឺជាអតីតមេបញ្ជាការខ្មែរក្រហមលើកដំបូង ដែលបានអូសទាញជាប្រតិបត្តិករ ក្នុងការអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ ក្រោយបានជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈឆ្នាំ១៩៩៦។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន