ក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព នៅហ្គាណា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្តេជ្ញាចិត្ត៣ចំណុច

ក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ (UN)រួមមាន៖

១. ពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺនមុនចល័ត តាមការកែទម្រង់ថ្មីរបស់UN ដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការទប់ស្កាត់អំពើហិង្សា និងការជួញដូរផ្លូវភេទ។

២. បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បំពេញបេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ជាពិសេស ការព្រួតដៃគ្នាដោយធ្វើការចែករំលែកបទពិសោធន៍

៣. បង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន ២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកង នៅទីបញ្ជាការពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

#ams1minute

ads banner