ប្រធានាធិបតីចិននឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម សប្តាហ៍ក្រោយ
អត្ថបទដោយ៖
លន់ សារ៉ាត
ប៉េកាំង៖ ក្រសួងការបរទេសចិនបាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ ដើម្បីជំរុញឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសជិតខាងទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi នឹងប្រព្រឹត្តទៅ នៅថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍ក្រោយ។ ប្រភពបន្តថា ប្រធានាធិបតីចិនត្រូវបានអញ្ជើញដោយមេដឹកនាំកំពូល របស់វៀតណាម។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយទៀតថា «យើងនឹងជំរុញឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ