កម្ពុជារៀបចំទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្ស

(ភ្នំពេញ)៖ ទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្សត្រូវបានរៀបចំឡើងនាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២៣នេះនាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គួរបញ្ជាក់ថាគិតមកដល់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានថ្លែងក្នុងពិធីនេះថា៖រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ទៅលើសិទ្ធមនុស្សទេ ប៉ុន្តែកម្ពុជាក៏យកចិត្តទុកដាក់ទៅលើ សង្គម,សេដ្ឋកិច្ច និងវប្បធម៌ ដើម្បីដោះស្រាយការលំបាករបស់ប្រជាជនក្នុងនេះដូចជាចែកបណ្ណសមធម៌ដល់ពលរដ្ឋក្រីក្រ ។ក្រៅពីនេះកម្ពុជាបានបានផ្តល់នូវរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារពលរដ្ឋក្រីក្រ និងពង្រឹងកិច្ចការសង្គម។ល។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា ៖ កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលបានស្វាគមន៍ទាំងវត្តមានអ្នករាយការណ៍ពិសេស ព្រមទាំង ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក៏ ដូចកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ ។

ឯកឧត្តមបានថ្លែងដែរថា៖រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ ដោយចាប់ផ្ដើមអនុវត្តភ្លាមនៅឆ្នាំ២០២៣ ។ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦នេះពិតជាមានសារៈសំខាន់ និងផ្តល់ឧត្តមប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ។

លោកស្រី Roueida EL Hage តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជាបានលើកឡើងថា៖ការប្រារព្ធទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូក្រោមប្រធានបទខួបទី៧៥នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្សនៅកម្ពុជានេះបង្ហាញពីការយកចិត្តទុកដាក់និងលើកកម្ពស់ទៅលើសិទ្ធមនុស្សនៅកម្ពុជា។

លោកស្រីថា”យើងម្នាក់ៗបានដឹងពីសិទ្ធ និង កាតព្វកិច្ចនៃការរស់នៅរបស់យើង។យើងត្រូវបានរក្សាការពារសិទ្ធ និងការរើសអើងគ្រប់ៗគ្នា។យើងបានដឹងហើយពីកាតព្វកិច្ចរបស់រដ្ឋនិងប្រជាពលរដ្ឋក្នុងប្រទេសមួយដើម្បីធ្វើយ៉ាងណាឱ្យមានការចូលរួមគោរពសិទ្ធមនុស្ស”។

គួរបញ្ជាក់ថាក្នុងពិធីអបអរសាទរទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្សនេះក៏មានសម្តែងផងដែរនូវក្បាច់គុណតេក្វាន់ដូ ចាប៉ីដងវែង របាំបេះក្រវ៉ាញ របាំក្ងោកប៉ៃលិនទៀតផង ៕

អត្វបទ៖ដេប៉ូ
រូបភាព៖ គ្រីសម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner