Zlatan Ibrahimovic មានគម្រោងវិលត្រឡប់ទៅ Ajax វិញ ពេលចូលនិវត្តន៍
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែប្រយុទ្ធ ដែលជោគជ័យច្រើនតំបន់អឺរ៉ុប និងបច្ចុប្បន្នកំពុងលេងនៅសហរដ្ឋអាមេ៉រិក កីឡាករ Zlatan Ibrahimovic បានបង្ហើបគម្រោងក្រោយចូលនិវត្តន៍ នឹងត្រឡប់ទៅក្លិប ហូឡង់ Ajax វិញ ក្នុងតំណែងនាយកណាមួយ ក្នុងក្លិបថែមទៀត។
សូមរម្លឹកថា ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ វ័យ៣៧ឆ្នាំខាងលើធ្លាប់លេង នៅ Ajax ៣រដូវកាល ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ ជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលហូឡង់២ឆ្នាំជាប់គ្នា មុនទៅចូលរួម Juventus។ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ Zlatan Ibrahimovic បាននិយាយថា រូបគេអាចនឹងត្រឡប់ទៅក្លិបណាមួយ ដែលខ្ញុំធ្លាប់ធ្វើការពីមុន។ ជាមួយនឹងតំណែង ក្នុងតួនាទីជានាយក នៅក្លិប Ajax ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្លិប Ajax មានតំណែងនាយកដល់ទៅ៤រួមមាន នាយកប្រតិបត្តិទូទៅ ដែលជាតំណែងរបស់អតីតវីរបុរស Man Utd នោះគឺ Edwin van der Sar និងមានទៀតដូចជា នាយកហិរញ្ញវត្ថុ នាយកទីផ្សារ និងនាយកបច្ចេកទេស៕ធ.ដ



