វឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១
អត្ថបទដោយ៖
AMS OneMinute
គិតត្រឹមថ្ងៃទី១០ ធ្នូ ២០២៣ ក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានរហូតដល់ ៣១ ៨៩៦ក្រុមហ៊ុន ខណៈដែលចំនួននាមករណ៍បម្រុងទុកមានចំនួន ១៧ ៤៨០ក្រុមហ៊ុន។ ដើមទុនចុះបញ្ជីសរុប ៩,៤១ប៊ីលានដុល្លារ។
សហគ្រាសដែលទទួលបានការចុះបញ្ជីអាជីវកម្មច្រើនជាងគេ គឺសហគ្រាសដែលផ្ដល់សេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត។ ចំពោះសហគ្រាសទាំងនោះ មានស្រី្ដជាម្ចាស់ក្រុមហ៊ុនប្រមាណ ៣៨% ប៉ុណ្ណោះ។
ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំងនោះ កម្មវត្ថុដែលមានដើមទុនវិនិយោគចុះបញ្ជីច្រើនជាងគេ គឺការសាងសង់អគារ ដែលមានដើមទុនប្រមាណ ១,១២ប៊ីលានដុល្លារ ខណៈសកម្មភាពអចលនទ្រព្យមានប្រមាណ ១ប៊ីលានដុល្លារ។
ប្រភព៖ Online Business Registration Service
#ams1minute