ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាចីរភាពនៃមន្ទីរពេទ្យនេះ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ អនុក្រឹត្យនេះ មាន៨ជំពូក និង ២៤ មាត្រា ដែលបានចែងលំអិតពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
មាត្រា ១ នៃអនុក្រឹត្យនេះ បានចែងថា អនុក្រឹត្យនេះ ត្រូវបានបង្កើតឡើង មានគោលបំណង ដើម្បីកៀរគរអំណោយ ឧបត្ថម្ភធន និង វិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព បម្រើដល់គោល នយោបាយលើកកម្ពស់សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា និងធានាឱ្យមន្ទីរពេទ្យគន្ធបុប្ផា គោរពបាននូវគោលការណ៍ទាំង ៤គឺ៖
- រក្សាកម្រិតបៀវត្សរ៍សមរម្យសម្រាប់បុគ្គលិក ដើម្បីធានាបានវិន័យ និងការយកចិត្តទុកដាក់ខ្ពស់ របស់បុគ្គលិក
-រក្សាប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រងពិសេសសម្រាប់មន្ទីរពេទ្យនេះ - បន្តអនុវត្តគោលការណ៍មិនយកកម្រៃសេ វាសម្រាប់ការផ្តល់សេវាពិនិត្យ និងព្យាបាលទារកនិង កុមារ និងបន្តរក្សា និងពង្រឹងគុណភាពដែលមានស្រាប់។
ខ្លឹមសារពិស្តារសូមអានបន្ថែមនៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា….







ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។