នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ៖ មាតាបិតាមានសារសំខាន់ ជំរុញការសិក្សាសិស្សឱ្យជោគជ័យ

ភ្នំពេញ៖ លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ មានប្រសាសន៍ថា ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ លើកទឹកចិត្តឱ្យមាតាបិតា អ្នកអាណាព្យាបាល ចូលរួមជំរុញដំណើរការសិក្សារបស់សិស្សានុសិស្ស ដែលនេះជាកត្តាសំខាន់ជួយជ្រោមជ្រែងបុត្រធីតាឱ្យទទួលបានជោគជ័យ។

លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរៀបចំដោយជោគជ័យទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ សាខាច្បារអំពៅ កាលពីសប្ដាហ៍កន្លងទៅនេះ សាលាបានបន្តរៀបចំទិវាគ្រួសារសារជាថ្មីទៀត នៅសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ មានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានមាតាបិតា អ្នកអាណាព្យាបាលសិស្សប្រមាណ ៥,០០០នាក់ចូលរួម។លោកស្រីបន្តថា ដោយយល់ឃើញអំពីសារសំខាន់ ដែលមិនអាចខ្វះបានពីការចូលរួមរបស់សមាជិកក្រុមគ្រួសារ ជា ពិសេសមាតាបិតា និងអ្នកអាណាព្យាបាល ក្នុងការជំរុញសិស្សានុសិស្សឱ្យទទួលបានជោគជ័យក្នុងការសិក្សា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែរៀបចំទិវាគ្រួសារជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស មានពេលវេលារួមគ្នា ប្រកបដោយភាពសប្បាយរីករាយ ក្នុងបរិបទនៃការសិក្សា និងកម្សាន្ដ។

លោកស្រីបន្ថែមថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំឱ្យមានសកម្មភាពកម្សាន្ដជាច្រើន ដូចជាការប្រកួតបង្ហាញទេពកោសល្យគ្រួសារ ការសម្ដែងសិល្បៈ ការរាំ និង ច្រៀងលេងកម្សាន្ដ ការប្រគំតន្ត្រីជាក្រុម និងការថតរូបជុំគ្រួសារជាដើម។ លើសពីសកម្មភាពសប្បាយរីករាយទាំងនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានផ្ដួចផ្ដើមកម្មវិធីមនុស្សធម៌ ដើម្បីកៀរគរថវិកាមួយចំនួនយកទៅជួយគាំទ្រដល់បេសកកម្មរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា។

លោកស្រីអគ្គនាយិកាបានបញ្ជាក់ទៀតថា ក្នុងនាមជាស្ថាប័នអប់រំមួយ ដែលមានការប្ដេជ្ញាចិត្តខ្ពស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ជាចម្បង លើការកសាងទំនាក់ទំនងល្អ ក្នុងស្មារតីសាមគ្គីភាព ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសមាជិកគ្រប់រូប ក្នុងសហគមន៍សាលាទាំងមូល។ ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៣ នៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ បានបញ្ចប់ទៅប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំរបស់សាលាទាំងអស់ ដែលបានចូលរួមញ៉ាំងឱ្យទិវាគ្រួសារនៅឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទនៈ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner