សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបតាមបណ្ដាប្រទេសនានា បន្តថែរក្សាសមិទ្ធផលវិជ្ជមានដែលមានស្រាប់

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ នៅតាមបណ្ដាប្រទេសនានាទាំងអស់ ចូលរួមថែរក្សា និងអបអរសាទរចំពោះសន្តិភាព ដែលយើងមានសព្វថ្ងៃ ដែលជាមូលដ្ឋាននៅក្នុងការបង្រួបបង្រួមជាតិ ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូប បន្តថែរក្សាសមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងការទូតនៃប្រទេសទាំងពីរផងដែរ ។

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្តដឹកនាំតាមចក្ខុវិស័យនៃសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសប្រមាណ៤០ឆ្នាំកន្លងមកនេះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជួយដល់ប្រជាពលរដ្ឋ ដែលមានការលំបាក ឱ្យទទួលបានប្រយោជន៍ស្មើៗគ្នា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner