ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រសួងការបរទេសពិនិត្យលទ្ធភាព បង្កើតអគ្គកុងស៊ុលខ្មែរ នៅអូសាកា ប្រទេសជប៉ុន

(ភ្នំពេញ )៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងការបរទេស សិក្សាពិនិត្យលទ្ធភាព បង្កើតអគ្គកុងស៊ុលថ្មី មួយទៀត នៅអូសាកា ប្រទេសជប៉ុន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សូមពិនិត្យលទ្ធភាពសិក្សា ហើយក្រសួងការបរទេស ពិនិត្យមើលតើយើងអាច នៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុល មួយទៀត នៅអូសាការ ឬទេ? ដើម្បីជួយបងប្អូនយើង ។

សម្ដេចធិបតី ក៏បានបានប្រាប់ប្រជាពលរដ្ឋកម្ពុជា នៅប្រទេសជប៉ុន និងកូរ៉េខាង ត្បូង អាចធ្វើលិខិតឆ្លងដែនថ្មីបាន នៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ដោយមិនចាំ បាច់ធ្វើដំណើរមកស្រុកខ្មែរឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner