សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់
ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ហើយកម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។
នាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation លោក Masayuki Hyodo ក៏បានជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយ និងឌីជីថល។

#ams1minute