ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ (Video Inside)
ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ វគ្គទី១០ទូរទស្សនិកជនបានជ្រាបរួចមកហើយ នៃសង្គ្រាមមួយចំអិនកំពិស ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នូវរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ សង្គ្រាមបង្ហូរឈាមកណ្តាលរាជធានី បានបំបាក់នូវមហិច្ឆតាកម្លាំងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបាននាំកម្លាំងខ្មែរក្រហចូលមកក្នុងរាជធានីភ្នំពេញ ប៉ុនប៉ងផ្តួលរំលំនយោបាយដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែក្រោយសង្គ្រាមមួយចំអិនកំពិសចុងក្រោយនោះមក, ក្រុមអមិត្តនានា បានបាក់បបខ្លបខ្លាច ឥទ្ធិពលនយោបាយឈ្នះឈ្នះ និងពួកគេបានមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងព្រះមហាក្សត្រតែមួយ និងកម្ពុជាបានក្លាយជាប្រទេស ដែលអស់តំបន់អបគមន៍ និងក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រច្រើនរយឆ្នាំ ដែលមិនធ្លាប់កើតមានឡើយ។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិលក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន