លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាម៉េរិកនឹងមិនលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យតួកគីជាដាច់ខាត

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងមិនលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ទៅឲ្យតួកគីជាដាច់ខាត ក្រោយប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ទើបតែត្រូវបានប្រគល់ទៅដល់ទឹកដីប្រទេសតួកគី។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។

ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងអះអាងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលលោកនឹងមិនលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យទៅទីក្រុងអង់ការ៉ាដាច់ខាត ហើយថា ស្ថានភាពជាមួយប្រទេសតួកគីបច្ចុប្បន្នមានភាពស្មុគស្មាញ និងពិបាក។

ដោយឡែកលោក ម៉ាក អែស្ពើ ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិអាម៉េរិកបានបញ្ជាក់ដែរថា តួកគី អាចជ្រើសរើសសព្វាវុធបានតែមួយមុខគត់ គឺយកប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ឬមួយក៏យន្តហោះចម្បំាង-បំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិក ព្រោះតែមិនអាចក្រសោបយកទាំងពីរឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner