មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញសំណេះសំណាលក្រុមស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 នៅខេត្តកំពង់ធំ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការ ឯកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ខេត្តកំពង់ធំ និងជាតំណាងឱ្យរដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីអញ្ជើញសំណេះ សំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 ប្រចាំខេត្តកំពង់ធំ និងដើម្ បីចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៧៩ ថ្ងៃកំណើតកង ទ័ព ប្រជាជនវៀតណាម (២២-១២-១៩៤៤- ២២-១២- ២០២៣)។

នៅទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ក្រុមបច្ចេកទេស K72 នាទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក វរសេនីយត្រី ង្វៀន វ៉ាន់ ឡុង អនុប្រធានក្រុមបច្ចេកទេស ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាម K72ប្រចាំ ខេត្តកំពង់ធំបានជម្រាបប្រតិភូអំពីសកម្មភាពនិងលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងដំណាក់កាលទី២៣ រដូវប្រាំងឆ្នាំ២០២៣ និង២០២៤  និងបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះ ថ្នាក់ ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅ ខេត្ត កំពង់ធំដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នាពេល កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ។ពិសេសនៅក្នុងឱកាស ខួប លើកទី៧៩ នៃថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម បាន មកសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈដល់អង្គភាពក្រុមបច្ចេកទេស ថែមទៀតផង។

ក្នុងឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោត សរសើចំពោះវិរភាពដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្ត នៃប្រជាជនវៀតណាមដែលបានតស៊ូពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបង្រួបបង្រួមទឹកដីវៀតណាម ឱ្យមានសន្តិភាពនិង ការអភិវឌ្ឍរីកចម្រើន។ ជាមួយនេះក៏បានថ្លែងអំណរ គុណ ចំពោះ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយ កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា  វាយផ្ដួលរំលំ របបប្រល័យ ពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ២១៩៧៩៕
ដោយ៖ប៊ុន រដ្ឋា

ads banner