សម្ដេចធិបតី៖ ក្រសួងពាណិជ្ជកម្ម បានប្រែក្លាយបញ្ហា ប្រឈមឱ្យទៅជាឱកាស ដោយបានពង្រឹងកាលានុវត្ត ភាព វិស័យពាណិជ្ជកម្មកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហា ប្រឈម ឱ្យទៅជាឱកាសដោយបានពង្រឹងកាលានុវត្តភាពវិស័យពាណិជ្ជកម្មកម្ពុជាតាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីសំខាន់ៗ ចំនួន បួន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣និងទិសដៅពាណិជ្ជកម្ម ឆ្នាំ ២០២៤ នៅក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ថ្វីត្បិតឆ្នាំ២០២៣ ជាឆ្នាំដ៏លំបាក សម្រាប់សេដ្ឋកិច្ចកម្ពុជាដោយសារឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្តីក៏យើងបានកត់ សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាសដោយបានពង្រឹងកាលានុវត្តភាពវិស័យ ពាណិជ្ជកម្មកម្ពុជាតាមរយៈការសម្រេចបាននូវការចរចាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីសំខាន់ៗចំនួនបួន ដូចជា៖ឲ ទី១-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទី-កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី សាធាណរដ្ឋកូរ៉េ, ទី៣-កិច្ចព្រម ព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងទី-កិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុង ជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)។
សម្តេចធិបតី បានបន្តថា ការរក្សាពង្រឹងទីផ្សារដែល មាន ស្រាប់ និងពង្រីកទីផ្សារថ្មី ជាពាក្យស្រួលនិយាយ ប៉ុន្តែ ពិបាកធ្វើ ។ពោលគឺការរក្សាធ្វើទីផ្សារ មិនមែនគេទិញ យើង រាល់ឆ្នាំនោះទេ បើយើងមិនខិតខំរក្សាម៉ាក (Brand) របស់យើងឱ្យបាន ល្អនោះ។ សម្តេច ក៏បាន ផ្ដល់អនុសាសន៍ថា ទីផ្សារដែលបើកហើយ គឺយើងត្រូវ ព្យាយាមថែរក្សា ធានាគុណភាពទំនិញ និងធានាភាព ជឿជាក់ឱ្យបាន ហើយបើថែរក្សាបាន ទើបអាចធ្វើឱ្យ មានការពង្រីកបាន ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការពង្រឹកទី ផ្សារ ជារឿងចាំបាច់ កុំឱ្យងាប់ក្រឡា ។ពងមាន់ មិនត្រូវដាក់ តែមួយកន្រ្តកទេ ត្រូវដាក់ច្រើនកន្រ្តក ព្រោះចៀសវាង បែកមួយ បែកទាំងអស់ ៕ ដោយ៖វណ្ណលុក


