១១ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបានជិត ៤៤ ពាន់លានដុល្លារ ខណៈការនាំចេញមាន កំណើនខ្ពស់ជាងនាំចូល

ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបានជិត ៤៤ ពាន់លានដុល្លារ។ការនាំចេញមានកំណើន ខ្ពស់ជាងនាំចូល ។ពោល គឺតុល្យភាពពាណិជ្ជកម្មមានវិជ្ជមាន ។ នេះជាការ បញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសកម្មប្រកប ដោយស្មារតីបុរេសកម្ម និងការ ទទួលខុសត្រូវខ្ពស់។ចំពោះការសម្រេច បាននូវ សមិទ្ធផល ការងារចម្បងៗដូចជាការចរចារបើក ច្រកទីផ្សារពាណិជ្ជកម្ម, ការពង្រឹងសមត្ថភាព ផលិត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ, ការកសាងធន ធានមនុស្ស, ការកែលម្អការផ្តល់សេវាសាធារណៈ, ការ ពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការកសាងលិខិត បទដ្ឋានច្បាប់ពាណិជ្ជកម្ម, កិច្ចការពារអ្នកប្រើប្រាស់, ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនិងការលើក កម្ពស់សុខុមាលភាព ជូនប្រជាជន តាមរយៈការរក្សាបាននូវស្ថិរភាព និង សន្តិសុខស្បៀង ។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា សមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងធំធេង ដល់ការជំរុញកំណើន សេដ្ឋកិច្ច និងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធី គោលនយោបាយ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៦ និងកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner