ប្រជានេសាទ ចាប់បានត្រីគល់រាំង ១ក្បាលទម្ងន់ជាង ៨គីឡូក្រាម ប្រគល់ជូនមន្ត្រីជំនាញលែងចូលបឹងធម្មជាតិវិញ

(ខេត្តកំពង់ឆ្នាំង)៖ ត្រីគល់រាំង មួយក្បាលមានទម្ងន់ប៉ុន្មានជាង ៨ គីឡូក្រាម ត្រូវបានប្រជានេសាទនៅ ភូមិក្រងផ្ទិល ឃុំប្រឡាយមាស ស្រុកកំពង់លែង លែងចូលទន្លេវិញ បន្ទាប់ពីនេសាទបាន នៅវេលាម៉ោង ៧ កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ។

លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ប្រជានេសាទឈ្មោះ សុខ ជ្រុយ អាយុ ៤៧ឆ្នាំ រស់នៅ ភូមិក្រោមផ្ទិល ឃុំប្រឡាយមាស ស្រុកកំពង់លែង បានធ្វើនេសាទដាក់លប នៅចំណុចវាលភក់ ហើយក៏បានចូលត្រីគល់រាំងមួយក្បាលមានទម្ងន់ ៨,៥០គីឡូក្រាម មានប្រវែង ០,៦៥ម៉ែត ។ ក្រោយពីនេសាទបាន ប្រជានេសាទ រូបនោះក៏បានរាយការណ៍ប្រាប់ជំនាញរដ្ឋបាលជលផល ហើយក៏បានលែងចូលដែននេសាទវិញ ។

លោក លី ឡា បានបញ្ជាក់ថា មួយរយៈនេះ ប្រជាពលរដ្ឋបានយល់ដឹងអំពីប្រភេទត្រីដែលរងគ្រោះថ្នាក់ជិតផុតពូជ ហើយពេលនេសាទបាន ក៏បានប្រគល់ជូនមន្ត្រីជំនាញ និងបានលែងចូលទន្លេវិញ។

លោក ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលនេសទបានត្រីដ៍កម្រជិតផុតពូជ និងជាប្រភេទត្រីធំៗដូចជាត្រីគុលរាំង ត្រីរាជ ជាដើមសូមរាយការណ៍ប្រាប់មន្ត្រីជលផល និងលែងចូលទន្លេវិញ ដើម្បីថែរក្សានៃរន្តរភាពត្រីដ៏កម្រនេះ ៕

ដោយ ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner