អភិបាលខេត្តស្វាយរៀងណែនាំអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងហាមឃាត់ រាល់សំណង់អនាធិបតេយ្យគ្មានច្បាប់

ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរ ពាក់ព័ន្ធ ត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យ ទាំង ឡាយ ណាដែលគ្មានច្បាប់ ។ពោលសំណង់ត្រូវពិនិត្យនិងសុំច្បាប់ជាមុន មុន នឹងធ្វើការ សាង សង់អ្វីមួយ ។ 

ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នៅសាល ប្រជុំ សាលា ខេត្តនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្តក៏ បានណែនាំអាជ្ញាធរពាក់ព័ន្ធ នូវចំណុច សំខាន់ៗមួយចំនួន។ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឱ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ។ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការ ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព។អាជ្ញាធរ ក្រុង ស្រុក ត្រូវសហការជាមួយមន្ទីររៀបចំដែនដីនគររូបនី យកម្ម សំណង់ និងសូរិយោដីខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនដល់បងប្អូន ប្រជាពលរដ្ឋ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃកម្មករ ឈប់ សម្រាក។អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ និងមានវិធានការ ចំពោះសត្វគោរក្របីដែលបានលែងពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាសខេត្តស្វាយរៀង ដើម្បីបញ្ជៀសនូវការបង្ក គ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ក្នុងឱកាសនេះដែរឯកឧត្តមក៏បានថ្លែងអំណរគុណដល់មន្ទីរ-អង្គភាព ពាក់ព័ន្ធ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាមួយ រដ្ឋបាលខេត្តក្នុងការផ្តល់រង្វាន់ជ័យលាភីដល់សិស្សប្រលងជាប់និទ្ទេសអេ ៕

ដោយ៖នុត នាង

ads banner