មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយអនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកា រ សឹករងកំពង់ធំបានប្រជុំផ្សព្វផ្សាយអនុសាសន៍ បទបញ្ជាសម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កាលពី ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។
អនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រីកម្ពុជា គឺកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជៀសឱ្យ ឆ្ងាយ ពីគ្រឿងញៀន ។ក្នុងនោះក្នុងជួរកងទ័ព បើមានយោធិន ណា ម្នាក់ ពាក់ព័ន្ធក្នុងកាប្រើប្រាស់ ឬពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវលុបឈ្មោះ និងបណ្ដេញចេញពីក្របខ័ណ្ឌរបស់កងយោធពល ខេមរភូមិន្ទជាបន្ទាន់ និង ទទួល ទោស តាម ច្បាប់ ជាធរមាន ។ យោធិនគ្រប់រូបត្រូវបង្កើនចំណេះដឹង ដោយត្រូវហ្វឹកហ្វឺនពង្រឹង កាយសម្បទា សមត្ថភាពរបស់កងកម្លាំង ពង្រឹងវិន័យសេចក្តីថ្លៃថ្នូរ និងចូលរួមក្នុងផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ។
យោធិនគ្រប់រូបចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយប្រជាជន និងប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមអនុសាសន៍ និងបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យទទួលបាន ជោគជ័យ។
ក្នុងឱកាសនេះមេបញ្ជាការបានកោតសរសើរ ថ្នាក់ដឹកនាំគ្រប់ លំដាប់ ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័ន ចំណុះ ព្រមទាំងនាយទាហាននាយទាហានរង និងពលទាហាន ទាំង អស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងគោរពប្រតិបត្តិ យ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមឋានានុក្រម និងការគោរពបាននូវវិន័យ សេចក្តីថ្លៃថ្នូរ របស់កងយោធពល ខេមរភូមិន្ទ ដោយមិនមានយោធិនណាម្នាក់ប្រព្រឹ ត្តផ្ទុយពីបទបញ្ជា របស់កងទ័ព និងលក្ខន្តិកៈ បទវិន័យទូទៅរបស់ កងយោធពល ខេមរភូមិន្ទឡើយ៕
ដោយ៖ ប៊ុន រដ្ឋា