គ.ជ.ប បង្ហាញពីសមាសភាពក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតអាណត្តិថ្មី
(ភ្នំពេញ)៖នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៤នេះគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គជ.ប)បានបង្ហាញពីសមាសភាពក្រុមអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាសភាពចំនួន៥រូប។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានឱ្យដឹងថា ចំពោះ អ្នកសារព័ត៌មានអាចទាក់ទងមកអ្នកនាំពាក្យ គ.ជ.ប តាមរយៈទូរសព្ទដូចខាងក្រោម៖១.ឯកឧត្តម ហង្ស ពុទ្ធា 012 959 666,២. ឯកឧត្តម ម៉ុក ដារ៉ា 012 636 007,៣. ឯកឧត្តម ខន កែវមនោ 012 855 018,៤.លោក សំ សាវុធ 012 909 966
៥. លោកជាវង់ សុភារិទ្ធ 089 994 569
សេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ដែរថា៖ការបង្កើតសមាសភាព អ្នកនាំពាក្យនេះធ្វើឡើងបន្ទាប់ពីបានចូលកាន់តំណែងក្នុងអាណត្តិថ្មី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គជ.ប) បានសម្រេចបង្កើត ក្រុមអ្នកនាំពាក្យ គជប សម្រាប់ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ៕

ដោយ៖ម៉ាដេប៉ូ