២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ២២៨ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានបន្តថយចុះថែមទៀតចំនួន ២១៧ករណី បើប្រៀបធៀបការឆ្លង កាលពីថ្ងៃម្សិលមិញ ដែលមានតែ ១១ករណីប៉ុណ្ណោះ។
ប្រទេសចំនួន២ នៅអាស៊ាន ដែលមានការឆ្លងថ្មីនៅថ្ងៃទីនេះ រួមមានប្រទេសហ្វីលីពីន មានការឆ្លងចំនួន ២២៥ករណី និងប្រទេសកម្ពុជាដែលមានការឆ្លង ៣ករណី។
អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១៣នាក់ ដែលជាពលរដ្ឋ នៃប្រទេសហ្វីលីពីន។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ៣ពាន់ ៨៩៧ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៦៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់៕