ជនសង្ស័យ ៧៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួ ន២៥ករណី ថ្ងៃទី៧ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៨នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣៤នាក់ស្រី ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៣៣នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី០៧ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១,៨៩ក្រាម និង៣៧កញ្ចប់តូច។ កេតាមីន (Ke) ស្មើ១១៦៨,៧៩ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៣៨,០១ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕