ខេត្តសៀមរាប ប្រារព្ធពិធីផ្សព្វផ្សាយ លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំពិធីផ្សព្វផ្សាយ លទ្ធផលមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន កម្ពុជា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣កន្លងមក ដែលពិធីផ្សព្វ ផ្សាយ នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា និងសមាជិក សមាជិកា នៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ អង្គការ សមាគម សរុប២៦៩រូប ស្ថិតនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។

យោងតាមលទ្ធផលមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្ស ប្រជាជនកម្ពុជានេះ បានបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះដំណើរអភិវឌ្ឍន៍ សង្គម- សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣ និងរយៈពេលវែង ដែលស្ថិតនៅ ក្រោម ម្លប់ សន្តិភាព និងដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយនោះ មហាសន្និ បាត ក៏បានបង្ហាញពីការព្រួយបារម្ភពីការប្រកួតប្រជែងកាន់តែតានតឹងឡើងរវាងមហាអំណាចធំបំផុតទាំង២ គឺ សហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានបង្កើតនូវស្ថាន ភាព លំបាក សម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនេះ និងការពារផល ប្រយោជន៍ជាតិរៀងៗខ្លួន។ ទន្ទឹមនោះ កត្តាខាងក្រៅជាច្រើនដូចជា ជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ សង្គ្រាមលើសកលលោកជាដើម ក៏បានជះឥទ្ធិពល យ៉ាង ធ្ងន់ធ្ងរ និងប្រកបដោយគ្រោះថ្នាក់ ដែលការណ៍នេះបង្កការលំបាក លើកិច្ច ខិត ខំ ប្រឹង ប្រែង ដើម្បីសម្រេចរបៀបវារៈ ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ។

តាមរយៈការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋ លើការបោះឆ្នោតជ្រើស តាំង តំណាង រាស្ត្រនីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុវត្តន៍ គោល នយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន ដោយរក្សាបាន នូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។

ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានប្រកាសនូវ កម្មវិធីនយោបាយរបស់ខ្លួន ដែលត្រូវបានកសាងលើមូលដ្ឋានកម្មវិធីនយោបាយរបស់គណបក្សនិងបានដាក់ចេញយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ (២០២៣-២០២៨) ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងពង្រឹងអភិបាល កិច្ចជាស្នូលដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេក វិទ្យា សំដៅការពារថែរក្សា ពូនជ្រុំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេសកម្ពុជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ទន្ទឹមនោះ គណបក្សប្រជាជនកម្ពុជា ក៏បានយកចិត្តទុកដាក់ លើការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាគណបក្សនយោបាយដោយឈរលើគោល ការណ៍ គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ ស្មើភាព និងស្មើសិទ្ធិ ដើម្បី សម្រេចគោលដៅនៃការរក្សាសន្តិភាព និងការអភិវឌ្ឍន៍រយៈពេលវែង ការពារ ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឲ្យចេញផុតពីកម្ពុជា៕ស៊ាន សុផាត

ads banner