មហាអំណាចសហភាពអឺរ៉ុបជំរុញឱ្យមានកិច្ចចរចាគ្នា ដើម្បីបន្ធួរបន្ថយភាពតានតឹងក្នុងវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់

អឺរ៉ុប៖ មហាអំណាចសហភាពអឺរ៉ុបសំខាន់ៗចំនួន៣ប្រទេស នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានកិច្ចសន្ទនាគ្នាមួយរវាងភាគីហត្ថលេខី និងបញ្ចប់ការកើនឡើងនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេ៉រិក និងអ៊ីរ៉ង់កំពុងកើនឡើងកម្តៅខ្លំាំង ។

សេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយមេដឹកនំាអង់គ្លេស បារំាង និងអាល្លឺម៉ង់ បានបង្ហាញការព្រួយបារម្ភថា កិច្ចព្រមព្រៀងឆ្នំា២០១៥ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវការពេលវេលាដោះស្រាយបន្ថែមទៀត ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថា វាគឺអាស្រ័យលើទីក្រុងតេហេរ៉ង់ ដើម្បីធានាថា កិច្ចព្រមព្រៀងនេះ នៅតែរស់រានមានជីវិត ។

សេចក្តីថ្លែងការណ៍រួមខាងលើនេះ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ ស្របពេលដែលប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បាននិយាយអះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួបចរចាជាមួយសហរដ្ឋអាមេ៉រិក បើសិនជាទីក្រុងវ៉ាស៊ីនតោនលុបចោលទណ្ឌកម្ម និងការគំរាមកំហែងប្រឆាំងទីក្រុងតេហេរ៉ង់ ហើយថា អ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបនានាចំពោះការគំរាមកំហែង និងទណ្ឌកម្មរបស់អាមេ៉រិក ពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំាំ២០១៥៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner