រាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាព

និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។

មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចរាល់ ហើយនៅមានប្រមាណ ២លានបណ្ណទៀត ដែលបាននិងកំពុងចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ មករា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការជំរុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។

#ams1minute

ads banner