លោកជំទាវ លី សុខឆេង ៖សន្តិភាពដែលកម្ពុជាកំពុងបាន ផ្តល់ ឱកាសនិងទំនុកចិត្តខ្ពស់ ចំពោះអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅ ប្រទេស
ភ្នំពេញ ៖ លោកជំទាវ លី សុខឆេង មានប្រសាសន៍ថា សុខសន្តិភាព ដែល កម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន បានផ្តល់ឱកាសនិង ទំនុកចិត្ត ខ្ពស់ ចំពោះអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការបណ្តាក់ ទុន និងប្រកបអាជីវកម្មផ្សេងប្រកប ដោយភាព ជឿទុកចិត្ត ។

លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បាន ថ្លែង បែបនេះក្នុងឱកាសកម្មវិធី Mega Celebration និង ការប្រគល់ រង្វាន់លើកទី 3 នៃប្រូម៉ូសិន Mega 1 Year Anniversary ជូនអ្នក ដែល បានឈ្នះរង្វាន់នូវរថយន្តសេរីថ្មី Mitsubishi Xpander សេរី 2023 កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកជំទាវបានឱ្យដឹងថា ចក្ខុវិស័យរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានទិសដៅយ៉ាងច្បាស់លាស់ក្នុងការ នាំផលិតផលដែល ទំនើបៗ ម៉ាកល្បីៗ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីមកបំពេញតម្រូវការចំបាច់ក្នុងការរស់នៅ និងជីវភាពប្រចាំថ្ងៃ ស្របពេលដែលប្រជាជននាពេលបច្ចុប្បន្នមានជីវភាពកាន់តែស៊ីវិល័យ ។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងក្លាយជា គោលដៅ មួយដែល គួរឱ្យកត់សម្គាល់ប្រចាំប្រទេសកម្ពុជា ដែលបានទាក់ ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឱ្យមកកំសាន្តនៅក្នុងរាជធានី ភ្នំពេញ ពិសេសទំនិញ មានគុណភាព ផាសុកភាព និងមានស្តង់ដាអន្តរជាតិ ។

លោកជំទាវ លី សុខឆេង បន្តថា វត្តមានរបស់ ជីប ម៉ុង ២៧១ មេហ្គា ម៉ល មិនត្រឹមតែជាផ្សារទំនើបតែប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យទៅ ជាកន្លែងដែល គួរឱ្យទាក់ទាញមួយដែលមានភាពល្បីល្បាញទាំងក្នុងតំបន់ និង ពិភពលោក ជាមួយនឹងការផ្តល់បទពិសោធន៍ល្អ និងការផ្តល់ជូន ពិសេសៗ ហើយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងព្យាយាម ស្វែង រកអ្វីដែលថ្មី ប្លែកសម្រាប់បម្រើជូនដល់ អថិជនជាតិ និងអន្តរជាតិ បន្ថែមទៀត ៕ ដោយ៖គ្រី សម្បត្តិ

