ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

និងប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ ហើយផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ដល់ក្រុមហ៊ុនបារាំង។

សម្តេចធិបតី៖ “ក្រៅពីអ្វីដែលក្រុមហ៊ុនបារាំងបានវិនិយោគនៅប្រទេសដទៃ ក្រុមហ៊ុនគួរតែពិចារណាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរសម្រាប់ការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពលកកើតឡើងវិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម”។

សម្តេចធិបតីសង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបន្តអនុវត្តនូវអភិក្រមដែលមាន លក្ខណៈប្រាកដនិយម ក្នុងការគាំទ្រដល់ការធ្វើវិនិយោគ តាមរយ:ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះស្រាយជាក់ស្តែងចំពោះវិស័យជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើប្រតិបត្តិការអាជីវកម្មទទួលបានជោគជ័យ។

#ams1minute

ads banner