ឯកឧត្តម ហេង សួរ ជំរុញឱ្យផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា លើឆាកអន្តរជាតិ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ កម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់ សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ ឱ្យកម្មករ និយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមាន របស់កម្ពុជា នៅចំពោះមុខបរទេសឬលើឆាកអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគបន្ថែម សម្រាប់ប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា៖“កាលណាមានរូបភាពវិជ្ជមានលើសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែមទៀត ដែលជាប្រយោជន៍របស់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រយោជន៍របស់កម្មករ និយោជិត និងសមាជិក សមាជិកាសហជីពយើងតែម្តង ដោយត្រូវរួមគ្នាលើកពីភាពវិជ្ជមានដើម្បីយើង មានការងារសមរម្យ” ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលាឱ្យពិនិត្យ និងពិភាក្សា បន្ថែមលើប្រធានបទនៃការពង្រឹងមូលធនមនុស្ស បច្ចេកវិទ្យាឌីជីថល (ការងារបៃតង) និងការលើកកម្ពស់សិទ្ធិដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់ ពាក់ព័ន្ធនានាដែលកម្ពុជាទទួលស្គាល់ ។

កិច្ចការសំខាន់ទាំងនេះ នឹងជួយជំរុញផលិតភាពការងារ និងមានប្រៀបក្នុងការ រក្សា បាននូវការងារដែលមានស្រាប់ និងទាក់ទាញការវិនិយោគបន្ថែមដែលជាចំណុច គន្លឹះបង្កើតឱ្យមានការងារសមរម្យនៅកម្ពុជា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner