ជនសង្ស័យ ៤៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១៦ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹង ថា ជនសង្ស័យចំនួន ៤៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៤នាក់
ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ៣៣នាក់ស្រី ៨នាក់
ដាំដុះ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ស្រី ១នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៣៤៦,៤៩ក្រាម និង៤កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ៩,២០ក្រាម។ កញ្ឆា ស្មើ៣០០០០ក្រាម និង១៣០០ដើម។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕


ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕