ប្រជានេសាទសប្បាយរីករាយដោយសារឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន

ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤នេះ បានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផល ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ការប្រមូលផលត្រី នៅដាយត្រីលេខ ១៥ ទទួលបានទិន្នផលជាមធ្យមមានចំនួនប្រមាណ ៥០០គ.ក្រ/១ដាយ។ ប្រជានេសាទបានបង្ហាញអាម្មណ៍រីករាយ ដែលនៅឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន ។

គួរបញ្ជាក់ជូនថា រដូវត្រីត្រូវជាលើកទី២ ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីនៅតាមដាយត្រី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner