ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព

និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្រសួងបានប្រគល់ជូនកុំព្យូទ័រលើតុ ២ គ្រឿង កុំព្យូទ័រយួរដៃ ១៤ គ្រឿង ម៉ាស៊ីនព្រីនចំនួន ១៧ គ្រឿង និងម៉ាស៊ីនស្កេនចំនួន ២០ គ្រឿង ដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី សំដៅបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន។

#ams1minute

ads banner