កែប៖ ផ្លូវប្របមាត់សមុទ្រស្ថាបនាបានជាង ៩០ភាគរយ

កែប៖ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង១២គីឡូម៉ែត្រ ស្ថាបនា ពីទីក្រុងកែបចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់ តាម បណ្តោយមាត់សមុទ្រមកទល់ពេលនេះ បានសម្រេចបាន ប្រមាណ ៩៥ភាគរយហើយ។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេល អញ្ជើញ ពិនិត្យ ការក្រាល បេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តមបញ្ជាក់ថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាធ បន្ទាប់ពីការ ដោះ ស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាងប្រាំមួយឆ្នាំ រហូត មានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ។ ការក្រាលកៅស៊ូ បាន សម្រេចរួចរាល់ ។ចំណែកការស្ថាបនាផ្លវូថ្មើរជើងនិ ងជិះកង់ក៏ជិត រួច រាល់ហើយដែរ។

ឯកឧត្តមបានចាត់ទុកការស្ថាបនាផ្លូវនេេះជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាំង ពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញឱ្យទូទាំង រាជ ធានីខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន ។ឯកឧត្តមបន្តថា តាមរយៈការ ខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ ខេត្តបានលេចចេញ នូវ សមិទ្ធផល ធំៗ ជាច្រើន និងបានរួមចំណែកទាញចំណូលបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត៕ដោយ៖ សិលា សារិន

ads banner