ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាស យានដ្ឋាន អន្តរជាតិ Orly ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃ នៅបារាំង

ប៉ារីស ៖ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូល រួម កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស សហព័ន្ធ ស្វីស គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត បានបន្តដំណើរត្រឡប់ទៅកាន់ សាធារណរដ្ឋបារាំងវិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តបតាម ការអញ្ជើញរបស់ ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ។

នាឱកាសអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុង ប៉ារីស នាល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូ រាជ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋ មន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ត្រូវបានទទួលបដិ សណ្ឋារ កិច្ចជាផ្លូវការដោយលោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង ព្រមទាំងគណៈ ប្រតិភូអម ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា ការបំពេញទស្សនកិច្ចរបស់សម្ដេចធិបតី នាពេល នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ី ជម្រៅបន្ថែម ទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋបារាំង លើវិស័យសំខាន់ៗ ជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហា អន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំង ការលើកស្ទួយសន្តិភាពនៅលើពិភពលោក។ ម៉្យាងទៀត ការពង្រឹង ទំនាក់ ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើក កម្ពស់ ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner