រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរីលាលែងពីតំណែង ក្នុងសំណុំរឿងអំពើពុករលួយ
MC.សង្ហិបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ប្រកាសពីការលាលែងពីតំណែងរបស់រដ្ឋមន្រ្តីដឹកជញ្ជូនសង្ហិបុរី ក្រោយរងការចោទប្រកាន់ជាផ្លូវការ អំពីបទល្មើសសរុបចំនួន ២៧ ក្នុងការស៊ើបអង្កេតករណីអំពើពុករលួយ។
Read. នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Loong ថ្លែងថា រដ្ឋមន្រ្តីដឹកជញ្ជូនសង្ហិបុរី លោក S. Iswaran បានដាក់សំណើសុំលាលែងពីមុខតំណែង កាលពីថ្ងៃទី១៦ ខែមករា ត្រូវនឹងថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកត្រូវបានជូនដំណឹងជាផ្លូវការ អំពីបទចោទប្រកាន់ប្រឆាំងរូបលោក។ លោក S Iswaran ត្រូវបានឃាត់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោយបង់ប្រាក់តម្កល់។
លោក Iswaran ត្រូវបានលោក Lee ព្យួរតួនាទីចាប់តាំងពីពេលនោះមកម៉្លេះ។ ទោះបីជាយ៉ាងណា លោក Iswaran វ័យ ៦១ឆ្នាំ និយាយថា រូបលោកនឹងសារភាពច្រានចោល ចំពោះការចោទប្រកាន់ ដែលដាក់ដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយដ៏មានឥទ្ធិពល នៅពេលលោកបង្ហាញខ្លួននៅក្នុងតុលាការ នៅថ្ងៃព្រហស្បតិ៍នេះ។
លោក Iswaran បានបញ្ជាក់នៅក្នុងលិខិតលាលែងពីតំណែង ដែលផ្សព្វផ្សាយនៅលើគេហទំព័រការិយាល័យនាយករដ្ឋមន្រ្តីសង្ហិបុរីថា ខ្ញុំបដិសេធនូវរាល់ការចោទប្រកាន់នានា ហើយឥឡូវនេះ ខ្ញុំនឹងផ្តោតលើការលាងជំរះទោសកំហុសរបស់ខ្លួន។
សូមជម្រាបផងដែរថា សិង្ហបុរីជាប្រទេសមួយ ក្នុងចំណោមក្រុមប្រទេសមានអំពើពុករលួយតិចតួចបំផុតនៅលើពិភពលោក។ បណ្តារដ្ឋមន្រ្តីនៅប្រទេសសង្ហិបុរី ទទួលបានប្រាក់ខែក្នុងចំនួនមួយ ដែលប្រហាក់ប្រហែលគ្នាទៅនឹងប្រាក់ខែកំពូលៗនៅតាមវិស័យឯកជន ដើម្បីទប់ស្កាត់អំពើពុករលួយ៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា