ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន១៩ករណី ថ្ងៃទី១៨ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់
ដឹក ជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់ស្រី ០នាក់ ដាំដុះ ១ករណី ឃាត់ ៣នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ស្រី ២នាក់ វត្ថុតាង ដែល ចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) សហមល ១៥៩៤៧៤,៤៧ក្រាម និង១៥កញ្ចប់តូច។ កេតាមីន (Ke) ស្មើ ៣២០,៨៧ក្រាម។
នីមេតាហ្សាប៉ាម (N-zapam) ស្មើ៤៧,០៣ក្រាម ។ កញ្ឆា ស្មើ ៤២១០០,០ក្រាម និង១៤០០ដើម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕