កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្របសម្រួលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ស្របតាមបទប្បញ្ញតិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី បន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។

មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៥លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។

១៨ មករា ២០២៤

#ams1minute

ads banner