អ៊ីស្រាអែលទាត់ចោលលក្ខខណ្ឌហាម៉ាសដែលចង់បញ្ចប់សង្គ្រាម (Video Inside)
អត្ថបទដោយ៖
Apsara Net
មូលដ្ឋានកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា បានរងការវាយប្រហារសងសឹកវិញ ដោយក្រុមយុទ្ធជនឥស្លាមគាំទ្រដោយអ៊ីរ៉ង់។ សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ឈានចូលដល់១០៨ថ្ងៃហើយ គិតត្រឹមថ្ងៃចន្ទទី២២មករា។ ក្រុមហាម៉ាស ត្រូវគេរាយការណ៍ថា បានដាក់លក្ខខណ្ឌការបញ្ចប់សង្គ្រាម និងការដោះលែងចំណាប់ខ្មាំងអស់មកវិញ បើសិនណាជាអ៊ីស្រាអែលដកកងកម្លាំងរបស់ខ្លួន ចេញពីតំបន់ហ្គាហ្សា និងរក្សាតំបន់ហ្គាហ្សា ឱ្យក្រុមហាម៉ាស បន្តគ្រប់គ្រងកិច្ចការរបស់គេជាដដែលវិញ។ ប៉ុន្តែលក្ខខណ្ឌនោះត្រូវនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបដិសេធ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ានេះ