ឯកឧត្តម ឌិត ទីណា ៖ ក្រសួងកសិកម្ម បាននិងកំពុងជំរុញគោល នយោបាយ កសិ កម្ម ឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច បរិស្ថា ន

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាការងារស្តីពីការរៀបចំវេទិកានិរន្តរភាពកសិកម្មកម្ពុជា ជាមួយភាគីពាក់ព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកសម្រេចនូវគោលដៅគោលនយោបាយនេះ ក្រសួងគ្រោងរៀបចំឱ្យមានវេទិកាស្តីពីកសិកម្ម ដែលដឹកនាំដោយក្រសួងកសិកម្ម ដើម្បីទាក់ទាញវិនិយោគិនមកដាក់ទុនវិនិយោគនៅកម្ពុជាក្នុងខ្សែច្រវាក់ផលិតកម្ម ទាំងការកែច្នៃ វេចខ្ចប់សម្រាប់នាំចេញនូវដំណាំអាទិភាពមួយចំនួនដូចជាស្រូវ ម្រេច និងស្វាយចន្ទី។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា វេទិកាកសិកម្មនេះ ត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ផ្សារភ្ជាប់ផលិតផលដល់ទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យចូលរួមវេទិកានេះ ដើម្បីផលចំណេញទាំងអស់គ្នា និងជាពិសេស គឺផ្តល់ប្រយោជន៍ដល់សង្គមជាតិ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner