កសិករ ឃុំស្ដេចគង់ខាងជើ ត្រេកអរពេលមានទឹក ស្រោច ស្រពស្រូវគ្រប់គ្រាន់

កំពត៖គិតមកដល់ពេលនេះស្រុកបន្ទាយមាស ខេត្តកំពត ពិសេស ឃុំស្តេចគង់ខាងជើង លែងព្រួយបារម្ភពីបញ្ហាកង្វះទឹក ស្រោចស្រពទៀតហើយ បន្ទាប់ពីមានអន្តរាគមន៍ពីមន្ត្រី មន្ទីរ ជំនាញពាក់ព័ន្ធ។ កសិករ និងអាជ្ញាធរបានបង្ហាញនូវក្តីត្រេកអរ និងថ្លែងអំណរគុណដល់ក្រសួង មន្ទីរពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់បូមទឹកដាក់ស្រែ ខណៈដែលស្រូវ កំពុង បានថ្លៃ។

លោក អ៊ឹន ដានីជំទប់ទី១ឃុំស្តេចគង់ខាងជើងបានឱ្យដឹងថា ដោយសាររាជរដ្ឋាភិបាលបានផ្តល់ប្រឡាយទឹកពីរខ្សែធំៗ ធ្វើឱ្យ ប្រជាកសិករឃុំស្តេចគង់ខាងជើង មានលទ្ធភាពអាចធ្វើស្រូវ ប្រាំង៣ដង ក្នុងមួយឆ្នាំ លើផ្ទៃដី ១ ៦៦៣ហិកតា។

កសិកររស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយ មាស លោក អៀង សារ៉ាត់ បានប្រាប់ថា ពលរដ្ឋឆ្នាំនេះ បាន ធ្វើស្រូវ ប្រាំងច្រើនព្រោះស្រូវបានថ្លៃ។ដំបូងឡើយគាត់ព្រួយ បារម្ភខ្លាចខ្វះទឹក។ប៉ុន្តែបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំងអស់សប្បាយចិត្ត ឡើងវិញ ហើយ។

តាមរបាយការណ៍មន្ទីរកសិកម្មដើមឆ្នាំនេះ ផ្ទៃដីដំណាំ ស្រូវប្រាំង ទូទាំងខេត្ត អនុវត្តបាន១៣ ៤១២ហិកតាស្មើ១៣៣ភាគរយ នៃផែនការ ។
ខណៈនេះមន្ទីជំនាញពាក់ព័ន្ធនិង អាជ្ញាធរ នៅតែបន្តតាម ដាន ដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលរបស់ពលរដ្ឋ ហើយរងចាំជួយជានិច្ច ប្រសិនបើមានបញ្ហាណាមួយបង្កឱ្យ ប៉ះពាល់ដល់ផលដំណាំ៕
ដោយ៖សិលា សារិន

ads banner