សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលខិតខំធានាជួយអោយកសិផលលក់បានថ្លៃ និងធានាអតិផរណា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធានា ២ចំណុច គឺធានាកសិផលលក់បានថ្លៃ និងធានាអតិផរណា ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា របាយការណ៍ពីតម្លៃ និងការលក់សម្តេចបានទទួលពីក្រសួងពាណិជ្ជកម្មរាល់ថ្ងៃ ។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ការអនុគ្រោះ និងយកចិត្តទុកដាក់ច្រើនដើម្បីផលប្រយោជន៍ពលរដ្ឋ ដូចជារការមិនយកពន្ធដីកសិកម្មលក្ខណៈគ្រួសារការធ្វើស្រែចម្ការលក្ខណៈគ្រួសារ ការបញ្ចុះតម្លៃអគ្គិសនី ការលើកលែងការអនុគ្រោះពន្ធផ្សេងៗ ដែលបានដាក់ចេញនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ កាលពីជំនួបក្នុងវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន គឺជួយដើម្បីធ្វើយ៉ាងណាធានា នូវសិទ្ធិសេរីភាពក្នុងការផលិត និងចំណូលពីវិស័យឯកជនដោយធ្វើយ៉ាងណាជួយកាត់បន្ថយ នូវតម្លៃដើម និងធានាធ្វើយ៉ាង ប្រាក់ចំណេញ តម្លៃនៃការលក់ចេញ។

ដើម្បីជួយប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធកំពុងតាមដាន វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការជួយសង្គ្រោះបន្ទាន់លើបញ្ហានេះ ។

សម្តេចធិបតិ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ការជំរុញផលិតកម្ម កាត់បន្ថយថ្លៃដើម ការប្រកួតប្រជែង ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner